Post News Media ព័ត៌មានជាតិ រថយន្តដឹកស៊ីម...

រថយន្តដឹកស៊ីម៉ងត៍​ចុះចំណោត ជាន់ហ្រ្វាំងមិនស៊ី បួងចង្កូតក្រឡាប់ផ្ងារជើង!

កោះកុង: កាលពី​វេលាម៉ោង១១និង៣០​នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨
មានករណីគ្រោះថ្នាក់ចរារណ៍ បង្កឡើងដោយរថយន្តដឹកស៊ីម៉ងត៍ ក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលលេខ១៤១​-១៤២ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

រថយន្តម៉ាក HYUNDAI .v1 ពាក់ស្លាកលេខ ភ្នំពេញ3D-1915 ដឹកស៊ីម៉ង់ត៍ចេញពីកំពង់ផែស្រែអំបិល ទៅកំពង់សោម បើកបរដោយឈ្មោះ សាក់ គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ(រងរបួសស្រាល)។
មូលហេតុ រថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងអត់ស៊ី បណ្តាលឲ្យរថយន្តក្រឡាប់តែម្តង៕

Loading...