Post News Media ព័ត៌មានជាតិ គាស់ផ្ទះលួចទ្...

គាស់ផ្ទះលួចទ្រព្យសម្បត្តិបានសម្រេច ម្ចាស់មកទាន់ ស្រែកចាប់បាន២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ម្នាក់ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យចាប់បាន និងម្នាក់ទៀតត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាប់បាន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ លួចយកគ្រឿងអលង្កាបានសម្រេចហើយ តែជួបវាសនាអាក្រក់ ម្ចាស់មកទាន់ស្រែកផ្អើលអ្នកក្បែរខាងសមត្ថកិច្ច ទាំង២ប្រដេញចាប់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចចាប់ខ្លួនបាន ទី១ឈ្មោះ យូ ចិត្រា ហៅត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តស្វាយរៀង ត្រូវបានប៉ូលិសឃាត់ខ្លួនបាន ។ ចំណែកជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ខណ:ដែលអាវុធហត្ថចាប់ខ្លួនបាន ហើយកំពុងសាកសួរនៅឡើយ ។ រីឯជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ ព្រាប សុមាលា ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលជនរងគ្រោះជាប់រវល់ចេញក្រៅ ជាឱកាសរបស់ជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូ ម៉ាកលែត មួយគ្រឿង ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR-6750 ជិះទៅធ្វើសកម្មភាព គាស់ទ្វារចូលទៅ ធ្វើសកម្មភាព រើកកាយលួចទ្រព្យសម្បត្តិ គ្រឿងអលង្កា បានសម្រេចហើយ គាប់ជួនជនរងគ្រោះមកដល់ល្មម ស្រែកឆោឡោចោរៗ ផ្អើលអ្នកជិតខាង សមត្ថកិច្ចទាំងប៉ូលិស ទាំងអាវុធហត្ថ រត់ដេញចាប់បានម្នាក់មួយ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបាន ហើយដើម្បីងាយស្រួល អនុវត្តន៍នីតិវិធី ជនសង្ស័យម្នាក់ដែលប៉ូលិសចាប់ខ្លួន បានប្រគល់ឲ្យទៅខាងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនាំទៅសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធីទាំង២នាក់តែម្តង៕

Loading...