ភ្នំពេញៈ ជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
លើសំណុំរឿង៤ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង៨និង៣០
នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ព្រឹកនេះមានពាក់ព័ន្ធចំនួន៤ករណីផ្សេងគ្នាដោយក្នុងនោះ៖
ករណីទី១៖ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
ទី២៖ ប្រើហិង្សាដាក់គ្នាទៅវិញទៅមកមួយករណី។
ទី៣៖ ឆក់ទូរស័ព្ទដៃ មួយករណី។
ទី៤៖ លួចទ្រព្យសម្បត្តិមួយករណី។
សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១១នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ
ស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕
មតិយោបល់