ព័ត៌មានជាតិ

ត្រួតពិនិត្យយានយន្ដគ្រប់ប្រភេទ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

កណ្ដាលៈ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលភស្ដុភារ ហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល លោកនាយការិយាល័យផែនការគណនេយ្យ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិនិត្យផ្ទៀងផ្ទាត់យានយន្ដគ្រប់ប្រភេទ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ពាក់ស្លាកលេខនគរបាល ហើយគ្មានពន្ធនាំចូលប្រចាំឆ្នាំ២០១៥ ជាមួយគណកម្មការអន្តរក្រសួង រួមមាន៖ ប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រតិភូមកពីអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងប្រតិភូមកពីនាយកដ្ឋានស្នងការហិរញ្ញកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដំណើរការអនុវត្តសេចក្តីជូនដំណឹង លេខ៦៦០ ស.ជ.ណ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញការងារចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋយានយន្តគ្រប់ប្រភេទ ដែលបានបំពាក់ស្លាក់លេខនគរបាល ហើយគ្មានពន្ធនាំចូល ដើម្បីបំពេញនីតិវិធីចុះក្នុងបញ្ជីគ្រប់គ្រង និងប្រើប្រាស់ជាសម្បត្តិរដ្ឋរបស់ក្រសួងមហាផ្ទៃ។

បន្ថែមលើនេះទៀត គណកម្មការអន្តរក្រសួងបានឲ្យដឹងថា ដំណើរការអនុវត្តសេចក្ដីជូនដំណឹង លេខ ៦៦០ ស.ជ.ណ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃនេះ ត្រូវអនុវត្តនៅតាមស្នងការដ្ឋាននគរបាលខេត្ត ក្រុង ទាំង២៥ ជាបណ្ដើរៗរហូតដល់ចប់កម្មវិធី៕

មតិយោបល់