ភ្នំពេញៈ នៅថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល កម្លាំងល្បាតនិងកម្លាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទលួច(ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចផ្លូវបេតុង គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជឿន រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញឮ ខេត្តកណ្តាល និងឈ្នោះ វឿន សុខា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនី
រោងចក្រ រស់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿងម៉ាក OPPO A83 ពណ័ទឹកមាស (របស់ជនរងគ្រោះ),ម៉ូតូ១គ្រឿងម៉ាកSMASH V ពណ៌ខ្មៅ ស្លាកលេខ 1CJ-2273 ភ្នំពេញ(ជារបស់ជនសង្សយ័ជិះធ្វើសកម្មភាព),ទូរស័ព្ទដៃ១គ្រឿងម៉ាក Het ពណ៌ខ្មៅ(ខូចរបស់សង្ស័យ)។
បច្ចុប្បន្នទូរស័ព្ទបានប្រគល់ទៅឲ្យជនរងគ្រោះវិញចំណែកជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
មតិយោបល់