ពោធិ៍សាត់ៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានព្រះសង្ឃមួយអង្គធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅក្នុងវត្តប្រហាល ភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ព្រះសង្ឃព្រះនាម វ៉ន វុទ្ធី មានព្រះជន្ម៣០ព្រះវស្សា គង់នៅវត្តប្រហាល ភូមិឃុំកើតហេតុ។
មូលហេតុ ព្រះសង្ឃខាងលើ មានសតិវង្វេងវង្វាន់និងវិបត្តិផ្លូវចិត្តហើយតែងតែលេបថ្នាំ ដើម្បីជំនួយស្មារតីកុំឲ្យវង្វេងវង្វាន់ ស្រាប់តែថ្ងៃកើតហេតុ លេបថ្នាំសម្លាប់ខ្លួនបែបនេះ។
សាកសពត្រូវបានប្រគល់ជូនគណៈកម្មាការវត្តប្រហាល ធ្វើការទំនាក់ទំនងជាមួយសាច់ញាតិជនរងគ្រោះ នឹងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់