បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅផ្លូវលេខ១៥៩សេ ក្រុមទី១៦ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1C-8963 ជិះដោយឈ្មោះ វៃ ឆវ័ន្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បើកបរទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកនិងរថយន្តម៉ាកTAKOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-0797 បើកបរដោយឈ្មោះ ពិវ សៅលិញ ភេទប្រុស អាយុ២៩ឆ្នាំ ភូមិអន្លង់ថ្ងាន់ ឃុំបទត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(បើកបរមកពីទិសផ្ទុយគ្នា)។
ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុ ម៉ូតូបើកបរមិនប្រកាន់ស្តាំ។
ក្រោយកើតហេតុកម្លាំងជំនាញ បានចុះត្រួតពិនិត្យវាស់វែង ដកហូតសម្ភារៈយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់