ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ពេលគេទាន់ជាប់ខ្នោះ!

កំពង់ចាម: យុវជនម្នាក់ដែលបានធ្វើសកម្មភាពលួចម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ បង្ក្រាបកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ បានបង្ក្រាបបទល្មើសលួចមួយ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡឹម សុខឡេន ហៅ ឡេន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីកន្លែងកំណើត អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម៕

មតិយោបល់