កណ្តាលៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកសិស្សសាលាអន្តរជាតិហ្វ្រេនលី បានប៉ះជាមួយរថយន្តដឹកដែករបស់ក្រុមហ៊ុនCamel ពាក់ស្លាកលេខ ព្រះសីហនុ 3A-2095 បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣៦នាទី ថ្ងៃត្រង់ ទី៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះទេ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការស្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕





មតិយោបល់