ពោធិ៍សាត់ៈ បុរសម្នាក់បានរងរបួសបាក់ជើងស្ដាំ និងក្មេងប្រុសម្នាក់ទៀតបានរងរបួសបាក់ជើងស្ដាំដូចគ្នា ខណៈកំពុងជិះម៉ូតូម៉ាកហុងដា ត្រូវរថយន្តកូរ៉ូឡាមួយពណ៌ស្លែមួយគ្រឿង ពាក់ស្លាក ៧៣៧៨ បើកចេញពីកន្លែងចាក់សាំបានបុកម៉ូតូពេញទំហឹងតែម្ដង។ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ រីឯរថយន្តបង្កក្រោយកើតហេតុ បានបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលៀប ខេត្តពោធិ៍សាត់។
ជនរងគ្រោះទី១ឈ្មោះ សុម៉ៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ ផន ពន្លក ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុ៕




មតិយោបល់