បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានករណីរថយន្តដឹកស្រូវក្រឡាប់ចូលស្រែ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ព្រំប្រទល់ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ សែម ប៉េងសៀង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ជនរងគ្រោះបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ស ពាក់ស្លាកលេខ មណ្ឌលគីរី3A-0029។
ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថស្រុកអូរជ្រៅ បានចុះទៅដល់កន្លែងកើតហេតុ ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ៕


មតិយោបល់