ព័ត៌មានជាតិ

គ្រាន់តែប្រកែកគ្នាតិចតួចសោះ នាំគ្នាជាង១០នាក់ព្រួតវាយគ្នាម្នាក់

​ភ្នំពេញៈ ជម្លោះរវាងភាគីទាំងសងខាងដែលម្ខាងមានគ្នាជាង១០នាក់និងម្ខាងទៀតមានគ្នាតែម្នាក់ឯងទើបបណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍ជម្លោះដែលបង្កឲ្យក្លាយជាហិង្សាគឺបង្កឡើងកាលពីវេលាម៉ោងកាលពីវេលា៨យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ទីតាំងស្ថិតនៅក្នុងបន្ទប់ដែលសម្រាប់អ្នកធ្វើការសំណង់ ស្នាក់ដែលស្ថិតនៅក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុភាគីទាំងសងខាងបានទាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះមានឈ្មោះ ដុស ចាននឿន អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ហើយស្នាក់នៅក្បែរគ្នាជាមួយនិងក្រុមជនបង្ក មូលហេតុរឿងបិតកុងតាក់ភ្លើងតែប៉ុណ្ណោះប៉ុន្តែដោយក្រុមខាងជនសង្ស័យមានគ្នាច្រើនរហូតដល់ជាង១០នាក់ឯណោះហើយកំពុងមានកម្មវិធីផឹកស៊ីផងមួយៗរៀងធ្លាក់ភ្នែកផងក៏មានអារម្មណ៍ខឹងរៀងខ្លួនពេលដែលជនរងគ្រោះមកសួរថាពីណាបិទភ្លើង រួចក៏បានទាស់ពាក្យសម្តីគ្នាក៏បង្កក្លាយជាហិង្សាក៏ព្រួតគ្នាវាយទៅលើជនរងគ្រោះតែម្តង ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ក៏បានចូលជួយឃាត់ផងដែរទើបបណ្តាលឲ្យជនរងគ្រោះរងផ្នែក ដៃ នឹងផ្នែកក្បាលយ៉ាងដំណំផងដែរបើរមិនមានអ្នកចូលឃាត់នោះទេមិនដឹងថាធ្ងន់ប៉ុណ្ណានោះទេ។

ក្រោយពេលកើតហេតុភ្លាមៗសាច់ញាតិជនរងគ្រោះក៏បាននាំជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
លុះស្អែកឡើងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ សាច់ញាតិជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងកាលពីវេលាម៉ោង២រសៀល នៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីជួយរកយុត្តិធម៌អោយជនរងគ្រោះផងដែរ ក្រោយពេលបានទទួលដំណឹងរបស់ជនរងគ្រោះ រួចទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះទៅធ្វើឃាត់ខ្លួនក្រុមជនបង្កនៅឯការដ្ឋានសំណង់ក្បែរនិងកន្លែងដែលបង្កហិង្សារនោះតែម្តង ដោយសារតែជនរងគ្រោះចំណាំមុខអត់បានអស់ទើបឃាត់ខ្លួនជនដែលស្គាល់មុខតែប៉ុណ្ណោះគឺឃាត់បានចំនួន៤នាក់សុទ្ធតែជាកម្មរសំណង់ដែលធ្វើការជាមួយជនរងគ្រោះទាំងអស់។

ក្រោយពីធ្វើការឃាត់ខ្លួនទើបកម្លាំងសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅនិងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាតាមនិតិវិធី៕

មតិយោបល់