ភ្នំពេញៈ នារីរូបស្រស់ម្នាក់បើកបររថយន្តអេះស្កាឡែតមួយគ្រឿង បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-1127 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងទៅផ្លូវ៥៥៥ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក អេះស្កាឡែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-0188 បើកបរដោយនារីរូបស្អាត់ម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅបញ្រ្ចាសទិសគ្នា និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ។ហើយក៏ជ្រុលទៅបុកម៉ូតូខាងលើចំពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតដាច់ជា២។ រីឯអ្នកបើកបររងរបួសបាក់ជើងខាងស្តាំ ចំណែកឯរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅឡើងលើខឿនដែលនៅមុខមន្ទីរពេទ្យរ៉ូយ៉ាល់បណ្តាលឲ្យបែកកង់និងកំពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។
ក្រោយកើយហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាប់ដឹកយកទៅសង្គ្រោះនៅឯ គ្លីនិកពន្លឺ ដោយឡែកម៉ូតូនិងរថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕








មតិយោបល់