បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នងបានទទួលរងខូចខាតដោយសារបាតុភូតគ្រោះធម្មជាតិភ្លៀងលាយឡំនឹងធ្លាក់ខ្យល់កន្ត្រាក់។
ហេតុការណ៍នេះកើតនៅចំណុចភូមិបុស្សដូងឃុំបាសាក់ស្រុករុក្ខគិរីខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាក្នុងគ្រោះធម្មជាតិនេះបណ្តាលអោយខូចខាតដល់លំនៅដ្ឋានប្រជាពលរដ្ឋរួមមានរបើកដំបូលអស់ចំនួន០៥ខ្នងផ្ទះនិងធ្លាក់ពីលើជើងតាងចំនួន០២ខ្នងផ្ទះព្រមទាំងបណ្តាលអោយរងរបួសមនុស្សចំនួន០២នាក់ស្រី០១នាក់និងងាប់គោ០១ក្បាល។
បច្ចុប្បន្នកម្លាំងនគរបាលស្រុករុក្ខគិរីបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕
មតិយោបល់