Post News Media ព័ត៌មានជាតិ ខ្វះការយោគយល់...

ខ្វះការយោគយល់គ្នា រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួន ខូចខាតទាំងសងខាងយ៉ាងដំណំ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយគ្រឿងបង្កឡើងដោយរថយន្តកាមរីហាយប្រីតមួយគ្រឿង បើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX-300 បណ្តាលឲ្យខ្ទាតរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX-300 ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-0990 បើកតាមបណ្តោយផ្លូវ១០៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនឆ្លងកាត់ផ្លូវ១៨២ស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-8611 បើកតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាក៏បានបុករថយន្តឡិចស៊ីសខាងលើនោះបណ្តាលឲ្យប៉ើងរងការខូចខាតទ្វារផ្នែងខាងស្តាំរថយន្តយ៉ាងដំណំ។ រីឯរថយន្តហាយប្រីតវិញរងការខូចខាតផ្នែកខាងមុខរថយន្តស្ទើរតែទាំងស្រុង ផ្ទុះពោងសុវត្ថិភាពទាំងសងខាងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវប្រកែកយកតែត្រូវរៀងខ្លួននោះសម្ថកិច្ចមូលដ្ឋានបានទាក់ទងឲ្យសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...