ភ្នំពេញៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២ថ្ងៃត្រង់ មានករណីបុរសម្នាក់លេងល្បែងចាញ់ តូចចិត្តមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជាជប៉ុន) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជា មករា អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកបរឲ្យអ្នកធំ បច្ចុប្បន្នស្នាក់នៅខេត្តកណ្ដាល។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានទៅលេងល្បែងចាញ់លុយអស់មួយចំនួនធំ តូចចិត្តពេកក៏សម្រេចជិះម៉ូតូឌុបឡើងត្រើយខាងលិច ដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវពលរដ្ឋជនជាតិឥស្លាមឃើញទានពេលវេលា ចេញទូកទៅជួយស្រង់សង្រ្គោះជីវិត ហើយរាយការណ៍ជូនសមត្ថកិច្ចចុះដល់ទីតាំង នាំខ្លួនជនរងគ្រោះទៅសាកសួរ និងខលហៅគ្រួសារឲ្យមកទទួលយកទៅផ្ទះ៕
មតិយោបល់