ព័ត៌មានជាតិ

សំណាង១ក្នុង១០០០គ្រោះថ្នាក់! រថយន្តស៊ីណា បុកម៉ូតូបុរសម្នាក់ខ្ទេចយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊ីណាមួយគ្រឿង បើកក្នុងល្បឿនលឿនផ្លូវបំបែកមិនបង្អន់ ក៏ជ្រុលទៅបុកម៉ូតូបុរសម្នាក់ បណ្តាលឲ្យខ្ទេចយ៉ាងដំណំ តែម្ចាស់ម៉ូតូរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) ៕

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GF-3461 បានបើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីត្បូងទៅជើងបម្រុងនឹងបត់ទៅផ្លូវកៀនវត្តឧណ្ណាលោម ស្រាប់តែមិនទាន់បានបត់ផងក៏មានរថយន្តម៉ាកស៊ីណាស៊េរីចាស់មួយគ្រឿង ពណ៌ប្រផេះ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក៏បុកចំពីមុខម៉ូតូបណ្តាលឲ្យដួលម៉ូតូរងការខូចខាតផ្នែកខាងមុខម៉ូតូយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាលរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តធ្លាក់កាងរីឯម្ចាស់រថយន្តវិញបានដាក់មេប្រូចររ់គេចខ្លួនបាត់ស្រមោលបន្សល់នៅតែរថយន្ត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់