Post News Media ព័ត៌មានជាតិ ម៉ូតូស្កូបពី ...

ម៉ូតូស្កូបពី បើកបុករថយន្តឡិចស៊ីស៣៣០ ស្លាកលេខភ្នំពេញ 2AV-5081 ពេញទំហឹងរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តឡិចស៊ីស RX330 មួយគ្រឿងបត់ឆ្លងផ្លូវស្រាប់តែមានម៉ូតូស្កូបពីជិះមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV-5081 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង បត់ទៅផ្លូវ១៨៧ ស្រាប់តែមានម៉ូតូម៉ាកស្កូបពីអាយ ពណ៌ទឹកដោះគោមួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-5103 បើកតាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តដែលកំពុងតែបត់យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស រងការខូចខាតទ្វារផ្នែកខាងស្តាំរថយន្ត។ រីឯម៉ូតូដួលរងការខូចខាតផ្នែកខាងមុខម៉ូតូតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវប្រកែកយកតែត្រូវរៀងខ្លួននោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងឲ្យសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...