Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងប៉ះទង្គិចគ្នា ស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: វេលាម៉ោង០៥ និង១០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រ ៩៤-៩៥ ត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្តមួយគ្រឿង ម៉ាក ផេនធើ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V-8706 បើកបរដោយឈ្មោះ សៀង សុផាត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិល្វាលើ ឃុំផ្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7688 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) បណ្តាលឲ្យអ្នកបើកបររថយន្តផេនធើ ស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះជាមួយឈ្មោះ ហ៊ុន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះកងពលលេខ៣១ ប្រចាំនៅពេជ្រនិលដឹកទៅមន្ទីពេទ្យ អ្នកទាំង ២នាក់បម្រើការ នៅក្រុមហ៊ុនឱសថ(FENDOLMIC) នៅភូមិស្ទឹងច្រាល់ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕