ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីឃាតកម្មលើកុមារីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី 9 ខែមិនា ឆ្នាំ 2020 ម៉ោង 12:30 នាទី ពីម្សិលមិញ លោកបានទទួលបណ្ដឹងពីពលរដ្ឋម្នាក់ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានដឹងថា ពួកគាត់បានបាត់កូនស្រីម្នាក់ឈ្មោះ លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ បានទៅរៀនម្នាក់ឯងនៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១ថ្ងៃត្រង់មិនឃើញកូនត្រឡប់មកពីរៀន ពួកគាត់បាននាំគ្នាទៅរកនៅសាលា ក៏មិនឃើញ បានឃើញតែកាបូបនិងស្បែកជើងនៅផ្លូវលំ១កន្លែង ទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយរក។ បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩:២០យប់ ទើបប្រទះឃើញសាកសពក្មេងស្រីត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូត៍មួយកន្លែង ភូមិក៥ ដោយមានសង្កត់ដុំថ្មនិងគ្រប់មេកឈើ ក្នុងស្ថានភាពអាក្រាតកាយ។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ក្រោយប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ លួត លីសា លោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ពេលនេះលោកកំពុងដឹកនាំកម្លាំងចុះអនុវត្តនីតិវិធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់