ព័ត៌មានជាតិ

បុរសម្នាក់ញៀនស្រាពេក ឈឺរហូតខ្យល់.គដេកស្លាប់នៅក្នុងបន្ទប់ជួល

កណ្តាល: បុរសម្នាក់ ខ្យល់.គដេកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សពជនរងគ្រោះ‌ឈ្មោះ ប្រាជ្ញ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រពន្ធ និងកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់។

តាមការបំភ្លឺរបស់ប្រពន្ធឈ្មោះស៊ីម ម៉ុម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឲ្យដឹងថា ប្តីរបស់គាត់បានផឹកស្រា ជារៀងរាល់ថ្ងៃ តាំងពីព្រឹករហូត ដល់ល្ងាច អត់សូវហូបបាយទេ ហាមម៉េច ក៏មិនស្តាប់ដែរ ហើយម្តាយឲ្យទៅពេទ្យ ក៏គាត់មិនទៅដែរ គិតតែពីផឹកស្រា ព្រោះឃើញក្អកខេះៗ ពេលនោះខ្ញុំទៅធ្វើការរោងចក្រទៅ ប្រហែលម៉ោង៣និង៥០នាទីរសៀល មានឈ្មោះ អឿន អ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មកររោងចក្រ នៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល បានឃើញទ្វារនិងបង្អួចបិទក៏ស្រែកហៅអត់ឆ្លើយតប ក៏នាំគ្នាគាស់គន្លឹះទ្វារហើយក៏នាំគ្នាចូលទៅមើល ក្នុងបន្ទប់ដេក ស្រាប់តែឃើញជនរងគ្រោះដេកស្តូកស្តឹងស្លាប់នៅលើពូក ទៅហើយ ពេលនោះគាត់ក៏បានតេប្រាប់ថាប្តីឯងដេកស្លាប់ក្នុងបន្ទប់ហើយក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ប្រពន្ធ បងប្អូន បានធ្វើការពិនិត្យ លើជនរងគ្រោះ ។

តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យនិងជំនាញជនរងគ្រោះស្លាប់ដោយសារខ្យល់.គ ។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់