ត្បូងឃ្មុំៈ យោងតាមផាកហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅចន្លោះពីយប់ថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច នៅលើកំណាត់ផ្លូវជាតិលេខ៧២ ចាប់ពីគីឡូម៉ែត្រ១+៨០០ដល់គីឡូម៉ែត្រ២+២០០ ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានកម្ពស់ទឹកចាប់ពី ២០០-៣០០មីលីម៉ែត្រ និងផ្លូវខេត្តលេខ ៣៧១បេ ចាប់ពីគីឡូម៉ែត្រលេខ ១៨+៣០០ ដល់គីឡូម៉ែត្រ ២០+២០០ ភូមិត្រពាំងឫស្សី ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ៕
ព័ត៌មានជាតិ
មតិយោបល់