ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់ស្រាល៤នាក់ នៅកំពង់ធំ

កំពង់ធំ: រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស ចំនួន៤នាក់ រងរបួសធ្ងន់និងស្រាល ហេតុការណ៏គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦និង២៥នាទី ព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តទាំង២គ្រឿង បើកបរ ក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង សៀមរាប ទៅភ្នំពេញស្រាប់តែមកដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ស៊េរី០១៤ ពណ៍ស បើកបរ ពីសៀមរាបទៅភ្នំពេញ ទំនងគោកមួយភាំង ជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ១តោនកន្លះដឹកកណ្តុរ ពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ប៉ើងធ្លាក់ផ្លូវ បង្កឲ្យភាគីរថយន្តកាមរី រងរបូសធ្ងន់២នាក់ និងស្រាលម្នាក់ ចំនែកអ្នកើកបររថយន្តហ៊ីយ៉ាន់ដាយ របួសស្រាល
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានជួយគាស់យកអ្នករបួស ដឹកទៅកាន់មន្ទីរពេទ្យភ្លាមបន្ទាប់មក គេឃើញសមត្ថកិច្ចជំនាញ បានចុះមកជួយសម្រួលចរាចរណ៍និងធ្វើការវាស់វែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ ម៉េងសាមុត ប្រុសអាយុ៣២ឆ្នាំ ២ ឈ្មោះសេងយុទ្ធថន និងទី៣ឈ្នោះ ហេង យុវជនទាំងបីនាក់ រស់នៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្ចាស់រថយន្តហីយ៉ាន់ដាយឈ្មោះ មឿននិល អាយុ៤៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរថយន្តទាំង២គ្រឿង កំពុងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកបារាយណ៍រងចាំធ្វើការដោះស្រាយតាមក្រោយ៕

មតិយោបល់