ព័ត៌មានជាតិ

​ជនជាតិចិនបើករថយន្តអូឌី​បុកម៉ូតូ​ បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរបួសធ្ងន់!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់ នៅ​រង្វង់មូលផ្លូវ៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​រថយន្តបង្ក​ម៉ាកអូឌី ពាក់ស្លាកលេខ ភ្នំពេញ​2AH-​6929 បើកបរដោយជនជាតិចិន បានបើក​បុកមូតូមួយគ្រឿងគ្មានផ្លាកលេខ ឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់តែម្តង។ ក្រោយពេលកើតហេតុ កងកម្លាំងអាវុធហត្ថក្រុងបានចុះទៅដល់ទៅកន្លែងកើតហេតុ ធ្វើការបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ​​ដីថ្មី ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ៕

មតិយោបល់