ព័ត៌មានជាតិ

ពុទ្ធោ! បុរសម្នាក់ស្រវឹងជិះម៉ូតូដួលខ្លួនឯងស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់បានជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានដែកផ្លូវប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខ្មៅ ម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូក្នុងស្ថានភាពល្បឿនលឿន និងមានជាតិស្រវឹង ។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់