កណ្តាលៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ខ្យល់គដេកស្លាប់ នៅ ភូមិអន្លង់ទ្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ យន យឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិអន្លង់ទ្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម
ខេត្តកណ្ដាល។
នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឈ្មោះឌឿក ផានដែលត្រូវជាម្ដាយក្មេកបានដើរពីផ្ទះរបស់គាត់ ដើម្បីទៅហៅកូនប្រសារឈ្មោះយ៉ឺន យឿន មកហូបបាយ ព្រោះកូនប្រសារពោះម៉ាយ ប្រពន្ធស្លាប់ចោល អំឡុងប្រហែលមួយពីខែពីរមុន ដោយជំងឺ។
ពេលឈ្មោះឌឿក ផាន ឡើងដល់លើផ្ទះកូន ក៏បានឃើញកំពុងដេក ហើយបានស្រែកហៅឲ្យងើប ប៉ុន្តែមិនមានការឆ្លើយ តបរួចចូលទៅដាស់ ទើបដឹងថាស្លាប់។
ភ្លាមនោះបានមកហៅបងប្អូន កូនចៅ ទៅផ្ទះអ្នករងគ្រោះ និងបានជំរាបជូនលោកមេភូមិ ហើយរាយការណ៍ឲនគរបាលប៉ុស្តិ៍។
កម្លាំងផ្នែកជំនាញ នគរបាលប៉ុស្តិ៍ គ្រូពេទ្យមណ្ឌលសុខភាពព្រែកឫស្សី លោកមេឃុំ លោកមេភូមិ បានពិនិត្យសាកសព និងបាន សន្និដ្ឋានថា: សាកសព
ពិតជាខ្យល់ គ ដេកស្លាប់ប្រាកដមែន។
សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់