ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន

ត្បូងឃ្មុំ: ជនសង្ស័យប្រុសស្រីចំនួន២នាក់ ម្នាក់ត្រូវបានសមត្ថកិច្ចចាប់តាមដីកា និងម្នាក់ទៀតបង្ក្រាបបានជាក់ស្តែង ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួន។

តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនខាងលើនេះ ទី១មានឈ្មោះ ចាន់ វណ្ណី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់។

សមត្ថកិច្ចបានបន្តថា ចំណែកជនសង្ស័យជាស្ត្រីម្នាក់ទៀតមានឈ្មោះ ឡៃ ហួរ អាយុ៣៤ឆ្នាំ រស់នៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចជំនាញអធិការនគរបាលស្រុកមេមត់ បានចុះអនុវត្តចាប់ខ្លួនដីកាកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូររក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រព្រឹត្តទៅនៅភូមិ ឃុំខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់