កំពង់ស្ពឺៈ ជនបរទេសម្នាក់បានស្លាប់ នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបង្គោលភ្លើង លេខ១៣៨ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ SELVAM KANAGARAJI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ កម្មករនៅក្នុងក្រុមហ៊ុន PESTECH (ដំឡើងបង្គោលភ្លើង)។ តាមការបំភ្លឺពីកម្មករ ធ្វើការជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានអាការៈថប់ៗដង្ហើម រួចក៏ប្រកាច់ ពេលកំពុងធ្វើការនៅចំណុចបង្គោលភ្លើង លេខ១៣៨ ហើយបានលើកដាក់លើរថយន្តរបស់ក្រុមហ៊ុន បញ្ជូនទៅមន្ទីពេទ្យ ពេលមកដល់មន្ទីពេទ្យបង្អែកត្រពាំងត្រឡឹង គ្រូពេទ្យបានពិនិត្យឃើញថា ជនបរទេសរូបនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានដឹកមកកម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំលោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើកោសល្យវិច័្ចយ៕
មតិយោបល់