ព័ត៌មានជាតិ

រថយន្ត បើកបុកម៉ូតូឆ្លងផ្លូវ របួសធ្ងន់មនុស្ស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលរបួសធ្ងន់០២នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់លេខភ្នំពេញ2AG-7973 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។ ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1A-8203 បើកបរដោយឈ្មោះ អ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ ឌឹម អ៊ង ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកបររថយន្ត បើកបរលឿន នៅចំណុចផ្លូវប្រសព្វសញ្ញាលេខបូក៕

មតិយោបល់