ព័ត៌មានជាតិ

ដោយសារឪពុកម្តាយឈ្លោះគ្នាស្ទើររាល់ថ្ងៃ បណ្តាលឲ្យកូនប្រុសសម្រេចចិត្តចង-កសម្លាប់ខ្លួន

ស្វាយរៀងៈ បុរសម្នាក់គិតខ្លីដោយសារតូចចិត្តនឹងឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នាតែងតែមានការឈ្លោះប្រកែកគ្នាញឹកញាប់ស្ទើតែរាល់ថ្ងៃ និងធ្លាប់បានលែងលះគ្នាម្តងជាពីរដងរួចមកហើយក៏ដាច់ចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិត។

ករណីចងកនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា សពបុរសខាងលើនោះមានឈ្មោះ ទូច រតនា អាយុ ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើដោយសារឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងនឹងគ្នា រឿងរ៉ាវបន្តិចបន្តួចក៏បង្កជាការឈ្លោះប្រកែកគ្នា ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកហើយនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារទៀតជារើយៗទើបធ្វើឱ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវជាកូនសម្រេចចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតទៅ។

ប្រភពខាងលើបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពរួចរាល់ហើយនោះសពបុរសខាងលើពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនពុំមែនជារឿងឃាដកម្មនោះទេ។

ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចក៏បានប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

មតិយោបល់