ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបណ្តាលឲ្យរបួស

ភ្នំពេញ: យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២២និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​០១នាក់ឈ្មោះ ស៊ូ ដួងច័ន្ទ ភេទប្រុស អាយុ ៣៥ឆ្នាំ ពាក់ព័ន្ធករណីអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបណ្តាលឲ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២២និង០០នាទី ។

ជនរងគ្រោះឈ្មោះ ស៊ូ សុភាព ភេទប្រុស អាយុ ៦៣ ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើករថយន្តស្ទូច ។

ជនសង្ស័យឈ្មោះ ស៊ូ ដួងច័ន្ទ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ មេការឃ្លាំង (មានផ្ទុកសារធាតុញៀន) ។​

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់