ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើ និងនគរបាលខេត្តក្រចេះ ឃាត់រថយន្តម៉ាកសុាំយ៉ុងចំនួន ១៣គ្រឿង

ក្រចេះ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្តបានចាប់ឃាត់រថយន្តម៉ាកសុាំយ៉ុងចំនួន ១៣គ្រឿង ដឹកជញ្ជូនឈើអារលេខ១ និង២ ដោយគ្មានលិខិតអនុញ្ញាត។

ការចុះចាប់រថយន្តដឹកឈើប្រភេទលេខ១ និងលេខ២ខាងលើនេះ បានធ្វើឡើងនៅភូមិរកាកណ្តាល១ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងភូមិអូរឫស្សី២ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ រថយន្តទាំងនោះនឹងធ្វើការនាំយកមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែង និងចងក្រងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់