ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ មីម៉ាម៉ា ភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរ និងទឹកក្រូចចម្រុះ ខូចគុណភាពនៅតាមផ្ទះលក់ទំនិញ!

ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជាលទ្ធផល បានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖
-ទឹកក្រូចចម្រុះ ចំណុះ 11.44L
-ស្រាបៀរ ចំណុះ 0.99L
-ភេសជ្ជៈប៉ូវកម្លាំង​ ចំណុះ 0.65L
-មីម៉ាម៉ា ទម្ងន់ 3.84Kg ៕

មតិយោបល់