ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែរថយន្តបើកបុកផ្ដាច់ជីវិតមួយរំពេច

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ ខណ:កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តមួយគ្រឿងម៉ាកFUSOបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង២៩នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣២-៣៣.ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឭបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា តាំង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសរសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បើកម៉ូតូម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FC-3112 (ស្លាប់)។ ចំណែករថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1086 (អ្នកបើកបររត់គេចខ្លួន) ។

ប្រភពដដែលបន្តថា ៖ នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ត១គ្រឿងម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1086 បើកបរក្នុងទិសដៅពីជើងទៅត្បូង​(ឧដុង្គ-ភ្នំពេញ) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FC-3112 ដែលកំពង់បើកបរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-ឧដុង្គ) ដោយឈ្មោះ ជា តាំង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្តង ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលដើមបន្តនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

សម្រួលដោយ៖ អនុ ទោ រឿង សុវណ្ណដែត

មតិយោបល់