ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដេកស្លាប់ ក្នុងផ្ទះបង្កការភ្ញាក់ផ្អើល

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីមនុស្ស ដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន។

ជនរងគ្រោះឈ្មោះ ឯម ប៉ុក ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិ-ឃុំខាងលើ។

ឆ្លងតាមការធ្វើកោសល្យវិច័យរបស់នគរបាលជំនាញ ស្រុក ខេត្ត ខាងមន្ទីរពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។

ក្រោយធ្វើកំណត់ហេតុ បានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់