ព័ត៌មានជាតិ

ពីរប្ដីប្រពន្ធចេញទៅរកត្រី ស្រាប់ប្រទះឃើញទូកអណ្ដែត មិនឃើញអ្នកបើក ក៏សង្ស័យទើបរាយការណ៍ដល់សមត្ថកិច្ច

កណ្ដាលៈ កាលពី​​វេលាម៉ោង ១រសៀលថ្ងៃទី​០៦​ ខែ​តុលា​ ឆ្នាំ​ ២០១៨ មានករណី​រើស​បាន​ទូកស្មាច់ ​នៅចំណុច​សហគមន៍​ឡូ ១០ ដែលស្ថិត​នៅ​ក្នុង​ភូមិ​ជ្រោយ​ស្នោរ​ ឃុំ​ព្រែក​ជ្រៃ​ ស្រុកកោះធំ​ ខេត្ដ​កណ្ដាល​។

អ្នកប្រទះឃើញឈ្មោះ ងន ហេងលី ប្រុស អាយុ៤៧ ឆ្នាំខ្មែរ និងប្រពន្ធឈ្មោះ ស្រ៊ុន​ ផល្លា​ អ្នកទាំងពីរនៅភូមិជ្រោយស្នោរ ឃុំព្រែកជ្រៃ ស្រុកកោះធំ កណ្ដាល មុខរបរ នេសាទ។

តាមការ​ឆ្លើយ​បំភ្លឺ​របស់​ប្ដីប្រពន្ធ​ទាំងពីរនាក់ បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​០៦ព្រឹក​ថ្ងៃទី​០៦​ ខែ​តុលា​ ឆ្នាំ​ ២០១៨ ​រូប​ខ្លួន និង​ប្រពន្ធ​បាន​ចេញ​ពីផ្ទះទៅរកត្រីនៅ​ចំណុច​ខាងលើ​លុះពេល​មក​ដល់ ក៏បានឃើញ​(ទូកស្មាច់) មួយ​អណ្ដែត លើ​ផ្ទៃទឹក​ដោយ​គ្មាន​មនុស្ស​បើកឡើយ ឃើញ​ដូចនេះ
ពួក​គាត់ទាំងពីរនាក់​ប្ដី​ប្រពន្ធ ​បានចូលទៅ​មើលដល់ទូក​ដោយ​មាន​ការ​សង្ស័យ ​ក៏​បាន​រាយការណ៍​ជូ​ន​សមត្ថកិច្ច។

សម្ភារ​លើទូករួមមាន៖
១.​ទូកស្មាច់​ពណ៌​ខៀវ​០១
២.​ម៉ាស៊ីន​ហុងដា​ ៦​ សេសកន្លះ
៣.​ដុំ​ឆក់​០១
៤.ច្បូកចាក់​ត្រី០១
៥.កាំ​បិត​ធ្វើត្រី០១
៦.ចែវ០១
៧.ប៉ែលសម្រាប់ជីកដី០១ រួមទាំង​របស់ប្រើប្រាស់​សម្រាប់ធ្វើម្ហូបជាច្រើនទៀត។

ក្រោយពេលទទួលបាន​ព័ត៌​មានភ្លាម កម្លាំង​ប៉ុស្ដិ៍ព្រែកជ្រៃ​ បានចុះទៅដល់ចំណុចកើតហេតុ និង​យក​ទូកស្មាច់​មក​រក្សាទុក​នៅ​ប៉ុស្តិ៍ ​ដើម្បី​ស្រាវជ្រាវបន្ត៕

មតិយោបល់