ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ពោធិ៍សាត់: កាលពីវេលាម៉ោង៥ និង ៥០ នាទីល្ងាចថ្ងៃទី០៦​ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ដែលជនរងគ្រោះឈ្មោះស៊ាន ជា ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​សមត្ថកិច្ច បានឲ្យដឹងថាជងរងគ្រោះ ​បានត ខ្សែភ្លើងដាក់ៗធុងបាស់ច្រៀង តែពេលយកព្រីធុងបាស់ ទៅដោតជាប់ព្រីមានភ្លើង ដោយមានដែកបាក់នៅជាប់រន្ធ ហើយជនរងគ្រោះ ក៏យកដៃលូកចាប់ដកចេញ បណ្ដាលឲ្យឆក់ស្លាប់តែម្តង​៕

មតិយោបល់