Reuters៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft Corp បានប្រកាសតែងតាំងលោក Satya Nadella ជានាយកប្រតិបត្តិថ្មី បន្ទាប់ពីចំណាយពេលវេលាជាច្រើនខែក្នុងការស្វែងរក ដើម្បីជំនួសលោក Steve Ballmer ដែលបានប្រកាសចូលនិវត្តន៍នៅក្នុងរយៈពេល ១២ខែ កាលពីខែសីហា។

លោក Nadella គឺជានាយកប្រតិបត្តិទី៣ នៅក្នុងប្រវត្តិសាស្ត្រនៃរយៈពេល ៣៩ឆ្នាំ បន្ទាប់ពីលោក Bill Gates សហស្ថាបនិក និងលោក Ballmer។ យោងតាមប្រភពដដែលក៏បានឲ្យដឹងផងដែរថា លោក Bill Gates បានសម្រេចចិត្តលាឈប់ពីប្រធានក្រុមប្រឹក្សាភិបាល និងសម្រេចឲ្យលោក John Thompson ឡើងកាន់ជំនួសវិញ ប៉ុន្តែលោកនឹងត្រូវទៅកាន់ការងារថ្មីគឺទីប្រឹក្សាផ្នែកបច្ចេកវិទ្យា៕

មតិយោបល់