ព្រះសីហនុៈ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាមួយ កើតឡើងនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន
១-ឈ្មោះ ឈុន ឈួរ ភេទប្រុស អាយុ៣៣ឆ្នាំ
២-ឈ្មោះ ស៊ី យ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ
៣-ឈ្មោះ ចេង រតនា ភេទប្រុស អាយុ៣៦ឆ្នាំ
៤-ឈ្មោះ សេត ចិន ភេទប្រុស អាយុ២៨ឆ្នាំ
៥-ឈ្មោះ សុះ ប៊ូកើត ភេទប្រុស អាយុ២៦ឆ្នាំ ។
ចំណែកជនរងគ្រោះចំនួន២នាក់ រងរបួសធ្ងន់ ទី ១-ឈ្មោះ ក្រៅ ជឿន ភេទប្រុស អាយុ២៩ឆ្នាំ របួសត្រង់ក្បាល និងទី២-ឈ្មោះ ក្រៅ សិត ភេទប្រុស អាយុ២២ឆ្នាំ រងការឈឺចុកចាប់ពេញដងខ្លួន។
ករណីនេះ កើតឡើងដោយសារជនរងគ្រោះផឹកស្រាស្រវឹង ចូលទៅសួរនាំជនសង្ស័យរឿងផ្សេងៗ ដល់ក្នុងផ្ទះ ក៏ត្រូវ ក្រុមជនសង្ស័យ វាយបណ្តាលឲ្យរងរបួសតែម្តង៕
មតិយោបល់