ព្រៃវែងៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ ឃុំ សារៈ អាយុ២៥ឆ្នាំ បានតខ្សែភ្លើង ឆក់ត្រី ក្នុងទឹកស្រះ ប៉ុន្តែអកុសល បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ ត្រង់ចំណុចភូមិព្រេច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News ចង់បានព័ត៌មានលម្អិតបន្ថែម ក៏បានទាក់ទងទៅលោកអធិការស្រុកបាភ្នំ ដើម្បីធ្វើកិច្ចសម្ភាស ប៉ុន្តែលោកមិនលើកទូរស័ព្ទអ្នកកាសែត សង្ស័យតែលោកខ្លាចអ្នកកាសែតហើយ រួចភ្នាក់ងារ បានទាក់ទងបន្តទៅលេខប្រចាំបញ្ជាអធិការស្រុកទៀត ប៉ុន្តែអ្នកកាន់ទូរស័ព្ទឆ្លើយថា មិនបានដឹងរឿងនេះទេ ក៏បិទទូរស័ព្ទទៅ។
សារព័ត៌មានយើង សូមសំណូមពរដល់លោក លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ជួយមើលលោកអធិការ និងអ្នកកាន់ទូរស័ព្ទប្រចាំបញ្ជា ឲ្យចេះឆ្លើយតប នឹងសំណួរអ្នកកាសែតផង៕
មតិយោបល់