ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះគ្រូទាយអស់ទាំងស្រុង នៅតាកែវ

តាកែវ: កាលពីវេលាម៉ោង០៤ និង៤៥នាទីទៀបភ្លឺថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៨ មានករណីគ្រោះអគ្គិភ័យ នៅចំណុចផ្ទះឈ្មោះ ណុប ហួយ ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន២ ខ្នង។

-ផ្ទះទី១មានទំហំ ៤m x ៥m ធ្វើអំពីឈើប្រកស័ង្កសី
-ផ្ទះទី២ទំ៥m x ៧m ធ្វើអំពីឈើលើថ្មក្រោម ប្រកក្បឿង។

សម្ភារខូចខាតរួមមាន៖
-របស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង
-ស្រូវចំនួន ៥០តៅ
-មាស២ជី
-លុយចំនួន ៣០០០០០៛(សាមសិបម៉ឺនរៀល)

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារផ្ទុះសេខ្សែភ្លើងចេញពីអស្សន:គ្រូទាយក្នុងផ្ទះ៕

មតិយោបល់