ព័ត៌មានជាតិ

បាត់ខ្លួនពីផ្ទះប៉ុន្មានថ្ងៃ ស្រាប់តែប្រទះឃើញសព ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពបុរសម្នាក់ នៅចំណុចស្រែក្រោយផ្ទះ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ សុខ វុទ្ធី(ហៅណុំ) ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមដំណឹងពីក្រុមគ្រួសារថា បានបញ្ជាក់ថា ការបាត់ខ្លួននោះ ដោយជនរងគ្រោះ មានបំណងរត់ទៅចង.ក ព្រោះគាត់មានជំងឺប្រចាំកាយ ធ្លាប់រត់ចូលព្រៃម្តងរួចមកហើយ នេះជាលើកទី២ គាត់បានបាត់ខ្លួន។

ក្រុមគ្រួសារ និងសមត្ថកិច្ច បានមកពិនិត្យនៅកន្លែងកើតហេតុ ដោយឃើញសាកសពមានសភាពស្អុយរលួយ៕

មតិយោបល់