កំពង់ស្ពឺៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត ដោយសារបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចឃុំទួលអំពិល និងឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាវេលាយប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៨ ។
តាមសេចក្ដីរាយការណ៍បឋម បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត ដោយសារគ្រោះធម្មជាតិខាងលើ មានសរុបប្រមាណ ៣០ ខ្នង៕
មតិយោបល់