Post News Media ព័ត៌មានជាតិ រថយន្តក្រុង 3...

រថយន្តក្រុង 3B 2851 ពន្លះជាមួយហាយឡេនឌឺ 2A 0565

រតនគីរី. មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅម៉ោង៨ ១០នាទីយប់ រវាងរថយន្តក្រុង ជាមួហាឡេនឌឺ នៅលើផ្លូវជាតិ ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រ ៥២៩ និង ៥៣០ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហមកូនមុំ ខេត្តរតនគីរី។

រថយន្តក្រុង ៤៥កៅអី ពាក់ស្លាកលេខ 3B 2851 ភ្នំពេញ បើកបរដោយឈ្មោះ ឡេង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែករថយន្តហាយឡេនឌឺ ពាក់ស្លាកលេខ 2A 0565 រតនគីរី បើកបរដោយឈ្មោះហេង ស្រណុក ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅ ភូមិ៣ ឃត្រពាំងច្រេស ខេត្តរតនគីរី មុខរបរឫបុគ្គលិកពេទ្យ មានអ្នករួមដំណើរប្រពន្ធឈ្មោះ កែវ ស៊ីទី អាយុ ៤៥ឆ្នាំ និងកូនស្រី សាង ម៉ាលីណាអាយុ ២០ឆ្នាំ របួសស្រាល។ ក្រោយកើតហេតុរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការស្រុកកូនមុំរង់ចាំការដោះស្រាយ។

Loading...