ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ!.. យុវជនម្នាក់ លង់ទឹកស្លាប់នៅទឹកទំនប់អូរភ្លង​​

​រតនគិរី: កាលពីវេលាម៉ោង២និង៤០នាទីរសៀល ​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់លង់ទឹកស្លាប់នៅទឹកទំនប់កំសាន​ អូរភ្លង ភូមិ ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

​ជនរងគ្រោះមានឈ្មោះ ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករដាំដុះកៅស៊ូ។

​ចំណែកសាកសព សមត្ថកិច្ច​បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់