(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដែលនឹងក្លាយជាមធ្យោបាយមួយដើម្បីដាក់សម្ពាធ ឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិនត្រលប់មករកតុចរចាជាថ្មី។ នេះបើតាមរបាយការណ៍ថ្មីរបស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក។

បើតាមរបាយការណ៍ខាងលើដដែលដែលនិយាយពីការគំរាមកំហែងដែលសហរដ្ឋអាមេរិកត្រូវប្រឈមនៅជុំវិញពិភពលោក កូរ៉េខាងជើងមិនបាន ធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ហើយបានបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

ក៏ប៉ុន្តែ លោក គីម ជុងអ៊ុនអាចនឹងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលអន្តរទ្វីប ICBM ឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដើម្បីបង្ខំឱ្យ សហរដ្ឋអាមេរិកត្រលប់មករកតុចរចាវិញ តាមលក្ខខណ្ឌរបស់ទីក្រុងព្យុងយ៉ាង៕
AFP៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១




មតិយោបល់