ព្រៃវែងៈ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រ៣២-៣៣ ភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ព្រៃវែង2A 1727 អ្នកបើកបរឈ្មោះ អុក សោភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង ។បានបើករថយន្តឆ្លងផ្លូវក៏ជ្រុលបុកជាមួយម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN 7573 ជិះដោយឈ្មោះ ដា ដំ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធិ៍រៀង (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)។ និងអ្នករួមដំណើរឈ្មោះ ព្រឿង មាស ភេទប្រុស អាយុ១២ឆ្នាំ ទីលំនៅភូមិសែនសុខទី ៥ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសធ្ងន់បាក់ជើងទាំង២)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់