តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង ដោយបុរសម្នាក់ បានជិះម៉ូតូឌុបស្រីស្នេហ៍ធ្លាក់ជង្ហុក បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ២នាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៥-លេខ៦៦ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ម៉ុម ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនិស្សិត ជាអ្នកបើកម៉ូតូ បានរងរបួសធ្ងន់ និងអ្នកស្លាប់ឈ្មោះ ស៊ិន មួយគា ភេទស្រី អាយុ២២ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរនិស្សិត។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ និងសង្សាររបស់ខ្លួន បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីក (CLICK) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1V-7293 ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានធ្លាក់ជង្ហុក ហើយរេចង្កូតដួលដោយខ្លួនឯង ទើបបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ រីឯខាងស្រីជាសង្សារស្លាប់នៅកន្លែងកើតហេតុ៕
មតិយោបល់