បន្ទាប់ពីតំបន់ប្រយុទ្ធកាន់តែរិចរិល មិនសូវមុតស្រួច ក្រោយពីការចាកចេញរបស់ Cristiano Ronaldo រួចមក បានធ្វើឲ្យក្រុម Real Madrid ត្រូវតែស្វែងរកអ្នកពូកែស៊ុតថ្មី ឲ្យបានឆាប់បំផុត។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមដែលមានរហ្សនាមថា ស្តេចស Real Madrid ដាក់គោលដៅនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ឲ្យបាននៅខែមករានេះ។ ជាការពិតណាស់ ការចាកចេញរបស់ Ronaldo បានធ្វើឲ្យ Real Madrid ប្រឈមបញ្ហានៅតំបន់ប្រយុទ្ធយ៉ាងខ្លាំង ពោល៣ប្រកួតចុងក្រោយនេះ ក្រុមយក្សអេស្ប៉ាញ រកមិនបាន ១គ្រាប់ឡើយ។ ក្នុងនោះដែរ Real Madrid បានផ្តោតការចាប់អារម្មណ៍ជាថ្មី ក្នុងការតាមប្រមាញ់ Harry Kane ដោយរំពឹងថា កីឡាករអង់គ្លេសរូបនេះ នឹងក្លាយជា Ronaldo ទី២ ជាក់ជាមិនខាន។
តាមរយៈសមត្ថភាព របស់ Harry Kane ក្រុម Real Madrid ច្បាស់ជាមិនរួញរា ឡើយ ព្រោះថា តំបន់ប្រយុទ្ធកំពុងតែទន់ខ្សោយ ស្របពេលមហិច្ចតាធំ តម្រូវឲ្យក្លិបយក្សមួយនេះ ហ៊ានចំណាយធំទើបទទួលបានជោគជ័យ។
មតិយោបល់