ព័ត៌មានជាតិ

ចាស់ហើយ អ៊ំអើយ!..

កំពត: ជនសង្ស័យប្រុសស្រី វ័យចំណាស់២នាក់ ធ្វើសកម្មភាពចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

ជនសង្ស័យទី១.ឈ្មោះ ឡាច ត្រោក ភេទប្រុស អាយុ៦៥ ឆ្នាំ និងជនសង្ស័យទី២.ឈ្មោះ ផូង រាំង ភេទស្រី អាយុ៥៨ឆ្នាំ ដកហូតបានថ្នាំញៀនចំនួន ៥កញ្ចាប់តូច និងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ​ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់